(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែប្រឈមនឹងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែវិស័យអចនទ្រព្យវិញ គឺនៅតែបន្តមានថ្មីៗជាហូរហែរ ជាក់ស្តែងក្រុមហ៊ុនលក់អចនទ្រព្យ NAKI REALTY ដែលជាក្រុមហ៊ុនលក់អចនទ្រព្យ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ និងកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ អតិថិជនទាំងក្នុង និងក្រៅប្រទេស បានប្រកាសបើកសម្ភោធសាខារបស់ខ្លួនថ្មីមួយទៀត ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវព្រះមន្នីវង្ស សង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។

នៅក្នុងពិធីបើកសម្ភោធ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះដែរ លោកស្រី ពេជ្រ ស្រីមុំ នាយកប្រតិបត្តិក្រុមហ៊ុន NAKI REALTY បានឱ្យដឹងថា ក្រុមហ៊ុន NAKI REALTY គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងទិញលក់ ជួលខុនដូរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយបានបង្កើតជាគម្រោងអគារ អចនទ្រព្យបានជាច្រើនមកហើយ ក្នុងនោះផងដែរការបើកដំណើរការសាខាថ្មីនេះ គឺជាសាខាថ្មីទី២ ដែលបានបើកដំណើរការក្នុងឆ្នាំ២០២០នេះ ហើយក្រុមហ៊ុន NAKI REALTY នឹងបន្តបើកដំណើរការសាខាថ្មីមួយទៀត នៅចុងឆ្នាំ២០២០នេះ នៅក្នុងប្រទេសវៀតណាមផងដែរ។

លោកស្រី ពេជ្រ ស្រីមុំ បានបញ្ជាក់ទៀតថា ទោះបីជាប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះកំពុងតែជួបប្រទះនូវជំងឺកូវីដ១៩ក៏ដោយ តែវិស័យអចនទ្រព្យ គឺមិនមានការប៉ះពាល់អ្វីនោះទេ ដោយសារតែប្រមុខថ្នាក់ដឹកនាំ បានរៀបចំទប់ស្កាត់បញ្ហាជំងឺនេះបានទាន់ពេលវេលា នឹងមិនមានអ្វីធ្ងន់ធ្ងរនោះទេ ក្នុងនោះដែរអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏បានសំឡឹងមើលថាវិស័យអចនទ្រព្យនៅកម្ពុជា គឺនៅតែមានការរីកចំរើនឡើង ជាបន្តបន្ទាប់ផងដែរ ទោះបីជាប្រទេសកម្ពុជាមានជំងឺកូវីដក៏ដោយ តែតម្លៃដីធ្លីមិនមានការធ្លាក់ចុះនោះទេ។

អគ្គនាយិការរូបនេះបានបន្ថែមថា ស្ថិតក្នុងកំឡុងពេលដែលមានជំងឺកូវីដ១៩ សម្រាប់ NAKI REALTY កាន់តែមានភាពមមាញឹកខ្លាំង ព្រោះតែមានក្រុមហ៊ុនមួយ ចំនួនបានយកឱកាសនេះទិញ និងជួលខុនដូរជាច្រើន ដើម្បីរៀបចំទីតាំងរបស់គាត់ឱ្យបានរួចរាល់ ហើយក្នុងឱកាសនេះសម្រាប់តម្លៃទិញ និងជួលក៏ស្ថិតក្នុង តម្លៃល្អគួរសមដែរ។ សម្រាប់អតិជនដែលបានមកទិញគម្រោងខុនដូរពី NAKI REALTY មានទាំងអ្នកវិនិយោគទាំងជនជាតិខ្មែរ និងបរទេសផងដែរ។

លោកស្រី ពេជ្រ ស្រីមុំ ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានជឿជាក់ និងគាំទ្រលើក្រុមហ៊ុន NAKI REALTY ទៅលើគម្រោងអចនទ្រព្យនេះ ដោយក្រុមហ៊ុនបានប្តេជ្ញានឹងផ្តល់សេវាកម្ម ជូនដល់អតិថិជនឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន NAKI REALTY គឺជាក្រុមអភិវឌ្ឍន៍លំនៅដ្ឋានដែលមានទិញលក់ ជួល ខុនដូរគ្រប់ប្រភេទ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ នឹងបានបង្កើត ជាគម្រោងខុនដូរជាច្រើនរួចមកហើយ នៅក្នុងរាជធានីភ្នំពេញ ហើយនឹងបន្តពង្រីកគម្រោងខុនដូរផ្សេងៗជាច្រើនទៀត នាពេលអនាគត់ខាងមុខផងដែរ៕