(បាត់ដំបង)៖ សាកលវិទ្យាល័យបាត់ដំបង ដោយមានកិច្ចគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយក្រុមហ៊ុនអាលីបាបា រៀបចំកម្មវិធីប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិកសាកលអាលីបាបា ឆ្នាំ២០២០ (The Alibaba Global E-commerce Talent – GET) ដើម្បីបង្កើតដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្មបុគ្គល និងស្ថាប័នដែលរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺកូវីដ-១៩។

* សម្រាប់ព័ត៌មានបន្ថែម៖ https://www.aligetnetwork.com/
* ចុះឈ្មោះ៖ https://bit.ly/3dm8qfk
* កាលបរិច្ឆេទទទួលពាក្យតាមអនឡាញ៖រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០
* ប្រកួតប្រជែងជ្រើសរើសថ្នាក់ជាតិ៖ ខែមិថុនា និងកក្តដា
* ប្រកួតប្រជែងថ្នាក់អន្តរជាតិ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០
* លក្ខខណ្ឌចូលរួម៖ កម្មវិធី Alibaba GET Global Challenge សម្រាប់សហគ្រិនវ័យក្មេង និងយុវវ័យដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

១៖ អាយុចាប់ពី ១៨ ដល់ ៣០ ឆ្នាំ
២៖ ចុះឈ្មោះជាក្រុមដែលមានសមាជិកពី ៣ ទៅ ៥ នាក់ (សមាជិកយ៉ាងតិចម្នាក់អាចប្រាស្រ័យទាក់ទង ភាសាអង់គ្លេសបានល្អ)
៣៖ មានគំនិតអាជីវកម្មថ្មី ឬអាជីវកម្មដែលបានដំណើរការតិចជាង១ឆ្នាំ
៤៖ មិនធ្លាប់ទទួលបានការឧបត្ថម្ភថវិកាពីស្ថាប័នណាមួយដែលមានទឹកប្រាក់លើសពី ១០០,០០០ ដុល្លារសម្រាប់គម្រោងបច្ចុប្បន្ន។

រង្វាន់ការប្រកួតប្រជែងថ្នាក់អន្តរជាតិរួមមាន៖

* ចំណាត់ថ្នាក់លេខ១៖ ១៤,០០០ ដុល្លារនៃមូលនិធិអាជីវកម្ម + ដំណើរស្វែងរករបកគំហើញសេដ្ឋកិច្ចឌីជីថលនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Alibaba នៅទីក្រុងហាំងចូវប្រទេសចិន + ចុះឈ្មោះចូលរៀនជាមួយធនាគារ Alibaba GET Talent ដែលមានទំនាក់ទំនងជាមួយគ្រូបង្រៀន វិនិយោគិន និយោជក ប្រកបដោយសក្តានុពល និងឱកាសអាជីវកម្ម។
* ចំណាត់ថ្នាក់លេខ២៖ ៧,០០០ ដុល្លារនៃមូលនិធិអាជីវកម្ម + ចុះឈ្មោះចូលរៀនជាមួយធនាគារ Alibaba GET Talent។
* ចំណាត់ថ្នាក់លេខ៣៖ ១,៤០០ ដុល្លារនៃមូលនិធិអាជីវកម្ម + ចុះឈ្មោះចូលរៀនជាមួយធនាគារ Alibaba GET Talent។

គណៈកម្មការរៀបចំកម្មវិធីប្រកួតប្រជែង ទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិកសាកលអាលីបាបា ឆ្នាំ២០២០ សូមស្វាគមន៍ រាល់ដៃគូចូលរួមកិច្ចសហការណ៍រៀបចំកម្មវិធី ដៃគូវិស័យឯកជនឧបត្ថម្ភកម្មវិធី និងដៃគូចូលរួមឧបត្ថម្ភគាំទ្រខាងប្រព័ន្ធផ្សព្វផ្សាយ។ ចំពោះព័ត៌មានលម្អិតសូមទាក់ទងលេខាធិការដ្ឋាន៖ (+855)012-64-66-85; Email:[email protected]