(ភ្នំពេញ)៖ មន្រ្តីរាជការ ចំនួន៣០០នាក់ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ទទួលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដូចជា អង្ករផ្កាម្លិះ២០គីឡូក្រាម សាច់ក្លាសេ២ប្រអប់ សាច់ក្រក១ប្រអប់ ប្រហិត Hotdog ១កញ្ចប់ និងពងមាន់២០គ្រាប់ ក្នុង១ម្នាក់ ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលឧបត្ថម្ភដោយ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

ក្នុងកម្មវិធីនេះ ក្រុមហ៊ុន ស៊ី ភី, ក្រុមហ៊ុន ពេជ្រ មុន្នី និងក្រុមហ៊ុន Betagro ក៏បានបង្ហាញពីផលិតផលកែច្នៃក្នុងស្រុក ដែលក្រុមហ៊ុនផលិត បានសម្រាប់ផ្គត់ផ្គង់សាច់សត្វ ជូនដល់អ្នកបរិភោគ ជូនដល់មន្ដ្រីរាជការ ទាំង៣០០នាក់ផងដែរ។

ក្នុងនោះ មានការចូលរួម ពីសំណាក់លោក លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លើសពីនោះទៀត មានតំណាងប្រធានក្រុមហ៊ុន ស៊ី ភី តំណាងក្រុមហ៊ុន ពេជ្រ មុន្នី និងតំណាងក្រុមហ៊ុន Betagro អនុប្រធាននាយកដ្ឋាន នាយករងវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោម ឱវាទអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕