(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នៅវេលាម៉ោង ២ម៉១២ទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរំលែកមរណទុក្ខនោះ មានខ្លឹមសារថា ៖ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកដែលកំពុងបំពេញការងារនៅក្នុង គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំកម្ពុជា យើងខ្ញុំមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ពេលបានទទួលដំណឹងមរណភាពរបស់ អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ យើងខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន »

អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្អាតវិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា បានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពឹងទាំងឡាយប្រកបដោយមហាសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូម អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានទៅចាប់បដិសន្ធិក្នុង បរមសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ និងទទួលនូវការគោរព អំពីយើងខ្ញុំទាំងអស់គ្នា។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតចូលរួមរំលែកមរណទុក្ខរបស់ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំកម្ពុជា ផ្ញេីជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៖