(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាក្រៀមក្រំ និងសោកសៅនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងក្រុមគ្រួសារ សូមចូលរួមសំដែងនូវការសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោកយាយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាអ្នកម្តាយដ៏មានគុណខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាព ។

ការបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នាពេលនេះ គឺជាការបាត់បង់នូវមហាពុទ្ធបរិស័ទមួយរូប ប្រកបដោយព្រហ្មវិហារធម៌ដែលបានចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា ទាំងការគោរពប្រណិប័តន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធវត្តអារាមនានា ។

ឯកឧត្តម អ៊ុក សមវិទ្យា និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំថ្មី សូមយាងដឹកនាំដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងឋានបរមលោក កុំបីខានឡើយ៕