(ព្រះវិហារ)៖ លោក ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្តិចថា នៅវេលាត្រង់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយឧត្តមសេនីយ៍ផ្កាយ៣ អ៊ុំ សំអាត មេបញ្ជាការរង កងអង្គរក្សសម្តេចតេជោ ហ៊ុន សែន ប្រចាំនៅស្រអែម ក្រឡាប់រថយន្តស្លាប់ប្រពន្ធ និងរងរបួស៥នាក់(ក្រុមគ្រួសារ) ស្ថិតនៅឃុំរំដោះស្រែ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ។

ឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីបានកើតឡើង ខណៈជនរងគ្រោះបើករថយន្ត Vigo មួយគ្រឿង ពីភ្នំពេញ ទៅខេត្តព្រះវិហារ ហើយងងុយដេក បណ្តាលឲ្យរេចង្កូតក្រឡាប់តែម្តង៕