(ភ្នំពេញ)៖ លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានចាត់តាំង​ឲ្យធ្វើជា តំណាងសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា (FFC) ក្នុងការធ្វើការងារជាមួយ ភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ទាក់ទងនឹង​សកម្មភាពបាល់ទាត់កម្ពុជា ពេលចេញទៅប្រកួត នៅលើឆាក​អន្តរជាតិម្តងៗ។

លិខិតឧទ្ទេសនាមនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា ដោយប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា។

សូមបញ្ជាក់ជូនផងដែរថា នៅខណៈ​នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកំពុងតែចូលរួមប្រកួតពានរង្វាន់ Bangabandhu Gold Cup ឆ្នាំ២០១៦ នៅប្រទេសបង់ក្លាដេស ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល B ដោយបានចាញ់ក្រុម ជម្រើសជាតិម៉ាល់ឌីវ (Maldives) ម្សិលមិញ១ប្រកួតហើយ ដោយលទ្ធផលបច្ចេក ទេស ៣-២ នៅសល់២ប្រកួតទៀត គឺត្រូវជួបជម្រើសជាតិបារ៉ែន និងម្ចាស់ផ្ទះបង់ក្លាដេស៕