(ភ្នំពេញ)៖ លោក សៀក ពិសិទ្ធ បុគ្គលិកលក់មីឆាបានកែប្រែវាសនា ដែលធ្វើការឱ្យគេអស់រយៈពេល៣ឆ្នាំ មកជាម្ចាស់អាជីវកម្មខ្នាតតូចនៅម្តុំផ្សារទំនើបអ៊ីអន១ក្រោយមានទុន ៥០ លានរៀលដែលឈ្នះពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ។

 ថៅកែក្មេងអាយុ២១ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានឱ្យដឹងថា៖ «វាពិតជាមហាសំណាងសម្រាប់ជីវិតខ្ញុំមែន។ គ្រាន់តែមួយប៉ប្រិចភ្នែក ខ្ញុំអាចបង្កើតមុខរបរមួយដែលខ្ញុំមានជំនាញស្រាប់ហើយដែលតែងតែប៉ងប្រាថ្នាចង់មានរបរនេះជារបស់ខ្លួនយូរមកហើយ បានសម្រេចក្នុងវ័យប៉ុណ្ណេះ»

លោករម្លឹកការឈ្នះថា៖ «ដំបូងឡើយ ខ្ញុំទិញវើក WURKZ ត្រឹម១កំប៉ុងហូបពេលរសៀលម៉ោងប្រហែល៤ រួចក៏ត្រូវរង្វាន់១កំប៉ុង ខ្ញុំក៏យកទៅដូរ ស្រាប់តែកំប៉ុងដូរនោះឈ្នះបានទឹកប្រាក់៥ពាន់រៀល ហើយក៏យកទៅដូរ និងទិញថែមផ្តាច់មួយកំប៉ុងដែលនៅសល់ពីអ្នកលក់នោះស្រាប់តែគាស់ឈ្នះបាន៥០លានរៀលពីកំប៉ុងដូរចុងក្រោយនោះតែម្តង»

លោកថា៖ «ខ្ញុំសឹងមិនជឿនឹងភ្នែកខ្លួនឯង។ អីចឹងហើយកាលថ្ងៃឈ្នះនោះ ខ្ញុំក្តាប់ក្រវិលកំប៉ុងជាប់រត់ទៅសួរអ្នកលក់ ឡើងគេផ្អើលពេញភូមិរត់មកឱបខ្ញុំ ជួយអរខ្ញុំគ្រប់គ្នា»