(តាកែវ)៖ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានផ្ញើសាររំលែកទុក្ខជូនលោក អ៊ុំ ចំរើន ប្រធាន «ស.ស.យ.ក» ស្រុកទ្រាំង ខេត្តតាកែវ ដែលឪពុករបស់លោក លោក អ៊ុំ ស៊ីប៉ន អតីតនាយកវិទ្យាល័យសុខាផល្លី ខេត្តកំពង់ស្ពឺ បានទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំដោយរោគាពាធ។

យោងតាមលិខិតចូលរួមរំលែកទុក្ខ លោក សុខ ពុទ្ធិវុធ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងក្នុងនាមខ្លួនលោកផ្ទាល់ មានក្ដីក្ដុកក្ដួលចិត្តចំពោះដំណឹងដ៏ក្រៀមក្រំនេះ និងបានចាត់ទុកមរណភាពរបស់ឧបាសក អុ៊ំ ស៊ីប៉ន គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហម្មវិហ៊ារធម៌ ចំពោះគ្រូសារហើយក៏ជាការបាត់បង់ធនធានមនុស្សមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត កម្លាំងស្មារតី និងទទួលខុសត្រូវខ្ពស់បំផុតចំពោះមន្រ្តីក្រោមឱវាទ សិស្សានុសិស្ស សហគមន៍ និងសង្គមជាតិផងដែរ៕