(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង០២៖៣០នាទីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ នឹងរៀបចំវេទិកាតុមូលស្ដីពី «សេរីភាពសារព័ត៌មាន នៅកម្ពុជា»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

បើតាមសេចក្ដីជូនដំណឹង វេទិការនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញជូនសាធារណជនឲ្យបានជ្រាបច្បាស់ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់ និងធានាសិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ តាមរយៈយន្ដការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់សាធារណជន ជាមូលដ្ឋានគ្រឹះនៃការយល់ដឹង ឈានទៅការចូលរួមរក្សាសន្ដិភាព សុខដុមរមនា និងវឌ្ឍនភាពជាតិ។

តាមការគ្រោងទុក វេទិកាតុមូលនេះ ដឹកនាំ និងសម្របសម្រួលដោយ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕