(ភ្នំពេញ)៖ មនុស្សមួយចំនួនមិនសូវហ៊ាន ឬមិនមានឱកាសធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯងនោះទេ ដូចជាការសម្រេចលើបែបផែនជីវិតដែលខ្លួនចង់បាន សម្រេចជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ ឬសម្រេចលើរឿងជីវិតគូរបស់ខ្លួនជាដើម ដោយសារតែហេតុផលមួយចំនួនដូចជា ពួកគេមិនមានទំនុកចិត្តលើខ្លួនឯង មិនមានឯករាជ្យភាពលើខ្លួនឯង មិនសូវមានព័ត៌មានច្រើនក្នុងដៃ និងអាចបណ្តាលមកពីមានគំនាបពីមជ្ឈដ្ឋានជុំវិញខ្លួន (គ្រួសារ)។

តើអ្នកដែលចាប់អារម្មណ៍ទេថា គ្រប់អ្វីដែលអ្នកទទួលបាននៅពេលនេះ វាគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់អ្នកនៅគ្រាមុន? ការសម្រេចចិត្តពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងជះឥទ្ធិពលដល់លទ្ធផលដែលយើងនឹងទទួលបាននៅពេលក្រោយ។ ជាក់ស្តែងដូចជា ការជ្រើសរើសយកជំនាញណាមួយមកបន្តការសិក្សាបន្ទាប់ពីបញ្ចប់ថ្នាក់ចំណេះដឹងទូទៅជាដើម។

ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ ហើយព្យាយាមប្រមូលព័ត៌មានពាក់ពន្ធ័ និងធ្វើការសម្រេចចិត្តទុកជាមុននោះទេ អ្នកនឹងប្រឈមមុខនឹងហានិភ័យជាយថាហេតុមួយចំនួនដូចជា ប្រឈមនឹងការជ្រើសរើសនូវជំនាញមួយដែលមិនស័ក្តិសម ការសិក្សាមិនសូវជាបានលទ្ធផលល្អ ឬខាតបង់ពេលវេលាជាដើម។

ហេតុនេះហើយមិនគួរគប្បីធ្វេសប្រហែសលើរឿងរ៉ាវពាក់ព័ន្ធទាំងអស់នេះទេ តួយ៉ាងដូចជាផ្តល់ការប្រគល់សិទ្ធឱ្យអ្នកដទៃសម្រេចចិត្តលើរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នក ប្រាកដណាស់ថា អ្នកត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយ ប្រមូលព័ត៌មានឱ្យបានគ្រប់គ្រាន់ និងសាកសួរមតិយោបល់មនុស្សជុំវិញខ្លួនពិសេសនោះ គឺបុគ្គលដែលមានបទពិសោធន៍ តែអ្នកមិនគួរធ្វើតាមគេទាំងស្រុង ដោយមិនបានធ្វើការត្រិះរិះពិចារណានោះទេ ព្រោះថាអ្នកនឹងជាមនុស្សតែម្នាក់គត់ដែលនឹងត្រូវទទួលខុសត្រូវលើវា។

ការជ្រើសរើសជំនាញស្របតាមការពេញចិត្ត និងទេពកោសល្យពីធម្មជាតិ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ហើយជំនាញនោះនឹងប្រែក្លាយជាវិជ្ជាជីវៈជាប់ខ្លួនដ៏ជោគជ័យ ប្រសិនបើអ្នកជ្រើសរើសកន្លែងផ្តល់បណ្តុះបណ្តាលលើជំនាញដែលត្រឹមត្រូវ។ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល គឺជាគ្រឹះស្ថានដែលផ្តល់ការបណ្តុះបណ្តាលលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA។

បន្ថែមពីនោះវិទ្យាស្ថានខេមអេដ ក៏ជាសាលាដែលយកចិត្តទុកដាក់ ជាចម្បងលើគុណភាពអប់រំ ក៏ដូចជាសមត្ថភាពរបស់និស្សិតដែលបញ្ចប់ការសិក្សា ហេតុនេះហើយទើបវិទ្យាស្ថាននេះខិតខំពង្រឹងសមត្ថភាពសាស្ត្រាចារ្យ ក៏ដូចជាអភិវឌ្ឍន៍កត្តាផ្សេងៗទៀតនៅក្នុងវិទ្យាស្ថានឱ្យត្រូវតាមស្តង់ដារជាតិ និងអន្តរជាតិ។ ជាលទ្ធផល សិស្សនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាននេះ នឹងមានឱកាសទទួលបានសញ្ញាបត្រចំនួន២ ព្រមទាំងមានទទួលបានឱកាសការងារខ្ពស់ក្នុងក្រុមហ៊ុនជាតិ និងអន្តរជាតិ។

កុំផ្ញើជោគវាសនារបស់អ្នកលើការយល់ឃើញរបស់អ្នកដ៏ទៃ សូមប្រមូលសេចក្តីក្លាហានក្នុងការសម្រេចចិត្ត ហើយចាប់ផ្តើមធ្វើនៅពេលវេលាដ៏ស័ក្តិសម និងទីកន្លែងដែលត្រឹមត្រូវ។ ព័ត៌មានបន្ថែមអំពីវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល សូមចូលទៅកាន់គេហទំព័រ៖ www.cam-ed.com ឬទំនាក់ទំនងលេខទូរសព្ទ័៖ ០២៣ ៩៨៦ ៥២៣/ ០១២ ៦១៨ ៩៨៨៕