(ភ្នំពេញ)៖ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រគល់ម៉ាស៉ីនបាញ់ថ្នាំ និងទឹកថ្នាំសម្លាប់មេរោគ ជូនអង្គភាពកងទ័ព ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលកំពុងតែរីករាលដាលនៅទូទាំងពិភពលោក។

ការប្រគល់ម៉ាស៉ីនបាញ់ថ្នាំ និងថ្នាំសម្លាប់មេរោគនេះ គឺជាវប្បធម៌នៃការចែករំលែក ខណៈរាជរដ្ឋាភិបាលកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទប់ស្កាត់ជំងឺឆ្លង COVID-19។

អង្គភាពដែលកងពលតូចលេខ៧០ ប្រគល់ជូនរួមមាន៖

*ទី១៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
*ទី២៖ យោធភូមិភាគទី១
*ទី៣៖ ស្នងការនគបាលរាជធានីភ្នំពេញ
*ទី៤៖ កងរាជអាវុធហត្ថផ្ទៃប្រទេស
*ទី៥៖ រដ្ឋសភា
*ទី៦៖ ព្រឹទ្ធសភា
*ទី៧៖ បញ្ជាការដ្ឋានទ័ពជើងគោក។

គួរជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះ អង្គភាពសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ក៏បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ ជាលើកទី២ នៅតាមអង្គភាពកងទ័ពមួយចំនួនផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19៕