(ភ្នំពេញ)៖ ដើម្បីចូលរួមលើកទឹកចិត្តដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ដែលលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ជួយព្យាបាលប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយជម្ងឺកូវីដ១៩។

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោកស្រី ថេ ដាឡែន អគ្គនាយកភោជនីយដ្ឋានបាយ័ន បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ចំនួន ១២០កញ្ចប់ និងទឹកសំរ៉ងម៉ូលីហ្វ្រេស ដល់ក្រុមគ្រូពេទ្យជួរមុខ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្សី។

ជាមួយគ្នានេះ លោក ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ី បានចេញលិខិត ថ្លែងអំណរគុណដល់លោកស្រី ថេ ដាឡែន អគ្គនាយក នៃគណៈគ្រប់គ្រងនៃភោជនីយដ្ឋានបាយ័នទាំងពីរសាខា (បាយ័នបឹងស្នោរ និងបាយ័នផ្លូវ ជា សុផារ៉ា) បានពាំនាំយកនូវអាហារពេលល្ងាចចំនួន ១២០កញ្ចប់ សរុបជាទឹកប្រាក់ ២,១៦០,០០០រៀល និងទឹកសំរង ម៉ូលីហ្រ្វេស ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ជួរមុខនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត៕