(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាព ពិភពលោក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានចេញផ្សាយនូវសេចក្តី ប្រកាសព័ត៌មានរួមមួយ ស្តីពីការប្រយុទ្ធប្រឆាំងនិងការគំរាមកំហែង នៃភាពសុំានៃឱសថប្រឆាំងនៃមេរោគ ដោយក្នុងសេចក្តីប្រកាស ព័ត៌មាននោះ ក្រសួងសុខាភិបាលបានផ្តល់ដំបូន្មាន៤ចំណុច ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារខ្លួនពីភាពសុំា នៃឱសថ។

ដំបូន្មានដែលក្រសួងសុខាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអនុវត្តន៍រួមមាន៖
១- ជំងឺគ្រុនក្តៅ ឬផ្តាស់សាយ កុំប្រថ្នាំផ្សះ
២- សូមកុំទិញថ្នាំផ្សះ ដោយគ្មានវេជ្ជបញ្ជា
៣- មានតែគ្រូពេទ្រឬវេជ្ជបណ្ឌិតប៉ុណ្ណោះ ដែលចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំផ្សះ
៤- សូមកុំប្រើថ្នាំផ្សះតាមវេជ្ជបញ្ជាពីមុន ។

ប្រភពដែលបានឲ្យដឹងទៀតថា «ក្រសួងសុខាភិបាលសូមលើកទឹកចិត្ត ឲ្យសាធារណជនទូទៅ អនុវត្តន៍តាមដំបូន្មាន សាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នា ជូបនៅសុខភាពល្អ​»។
ព័ត៌មានលំអិតសូមអានសេចក្តីប្រកាសព័ត៌មាន រួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៖