(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន១,០១២នាក់ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ និងប្រាក់បៀវត្សចំនួន ៩១៥,៥៦១,៣០០រៀល ជូនដល់រាជរដ្ឋាភិបាល សម្រាប់ចូលរួមប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ស្របពេលដែលកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺនេះ។

គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីរាជការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ និងប្រាក់បៀវត្ស ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដែលបានកើតមាននៅកម្ពុជា ក៏ដូចជាកំពុងរាតត្បាត ទូទាំងសាកលលោក ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួន១,០១២នាក់។

ក្នុងនោះរួមមាន៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីរាជការថ្នាក់កណ្តាល ចំនួន៦៤៨នាក់ បានបរិច្ចាគជាសាច់ប្រាក់ផ្ទាល់ ចំនួន២០០នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១៤១,០៨៨,៨០០រៀល និងបរិច្ចាគតាមរយៈប្រាក់បៀវត្សចំនួន៤៤៨នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៥៤៩,១៦២,៥០០រៀល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ រាជធានី-ខេត្ត ចំនួន៣៦៤នាក់ បរិច្ចាគតាមរយៈប្រាក់បៀវត្ស ស្មើនឹងទឹកប្រាក់ចំនួន ២២៥,៣១០,០០០រៀល។

ខាងក្រោមនេះ ជាបញ្ជីរាយនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកសិកម្ម ដែលបានចូលរួម បរិច្ចាគសាច់ប្រាក់ និងបៀវត្ស ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩៖