(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ឯកឧត្តម​ ប៉ាល់​ ចន្ទតារា​ រដ្ឋលេខាធិការ​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ និងលោកជំទាវ​ កែវ​ រស្មី ដែលបានឧបត្ថម្ភថវិកា​ ១,០០០ដុល្លារ​ (មួយពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប​ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»