(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិថ្មី ផ្លូវរថភ្លើង ស្ថិតនៅក្នុងក្រុមទី១០ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ នៅពេលដែលមុខសញ្ញា កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង និងឃាត់បានស្ដ្រី២នាក់។

បើតាមរបាយការណ៍ របស់កម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្ដ្រីជាជនសង្ស័យ២នាក់នេះ រួមមាន៖

* ទី១៖ ឈ្មោះ ខុន ភារម្យ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
* ទី២៖ ឈ្មោះ សួន ស្រីនាង អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្នុងនោះ ដកហូតបានវត្ថុតាង និងសម្ភាររួមមាន៖ ម្សៅក្រាមសង្ស័យ ជាសារធាតុញៀន១១កព្ចាប់ (ក្នុងនោះ០២កញ្ចប់ធំ និង០៩កញ្ចប់តូច) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ទូរស័ព្ទ២គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ស្ដ្រី២នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាប់ការតាមនីតិវិធីច្បាប់៕