(ភ្នំពេញ)៖ លោកស្រីបណ្ឌិត កុយ ពិសី គឺជាស្ត្រីខ្មែរ១រូប ដែលបានចំណាយពេលវេលាស្ទើរពាក់កណ្តាលជីវិត លើកិច្ចការព្រំដែនកម្ពុជា។ បេសកកម្មលោកស្រីបានចាប់ផ្តើមតាំងពីដើមឆ្នាំ១៩៩៦ ពោលគិតមកដល់ពេលនេះ មានប្រមាណជាង២០ឆ្នាំហើយ ដែលខិតខំបំពេញកិច្ចការបម្រើជាតិមាតុភូមិ។ បច្ចុប្បន្ន លោកស្រី កុយ ពិសី មានតួនាទីជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។

រាល់កិច្ចការព្រំដែន មិនថានៅលើតុចចារ ឬនៅតាមបង្គោលព្រំដែនប្រទេសទេ គេតែងតែសង្កេតឃើញវត្តមានលោកស្រី កុយ ពិសី និងក្រុមការងារជានិច្ច ហើយវត្តមានរបស់លោកស្រី គឺជានិច្ចកាល ស្ថិតក្នុងចំណោមបុរសៗ ដែលជាមន្ត្រីរាជការស៊ីវិលផង ជានគរបាលផង ជាកងទ័ពផង និងជាអាជ្ញាធរដែនដីផងដែរ។

ក្នុងកម្រងវីដេអូរយៈពេលជាង៥នាទី ស្តីពីសកម្មភាព របស់លោកស្រី កុយ ពិសី ក៏បានបង្ហាញថា បច្ចុប្បន្នការងារព្រំដែន ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានសម្រេច៨៤ភាគរយហើយ ខណៈដែលកម្ពុជានឹងប្រឹងប្រែងចរចាដោយសន្តិវិធី ជាមួយប្រទេសជិតខាង ដើម្បីបានព្រំដែនសន្តិភាពមួយ សម្រាប់ថ្ងៃអនាគត៕

ខាងក្រោមជាវីដេអូសកម្មភាពរបស់ លោកស្រី កុយ ពិសី ដែលចុះបំពេញការងារទាក់ទងនឹងព្រំដែន៖