(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ និងជាប្រធាន សសយក សាកលវិទ្យាល័យព្រះសីហមុនីរាជា និងលោកស្រី ទៀវ ណាន់ ព្រមទាំងសហការី ដែលបានឧបត្ថម្ភថវិកា ១,០០០,០០០រៀល (មួយលានរៀល) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕