(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវឲ្យមន្រ្តីទាំងអស់ត្រូវចេះប្រើប្រាស់ Internet និងអំពាវនាវឲ្យស្ថាប័នរបស់ជាតិទាំងអស់មាន Account Facebook និងមានផ្ទាល់ខ្លួនផងដែរ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប ដែលបានចូលរួមក្នុងកិច្ចប្រជុំសន្និបាតថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច៕