(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមក្នុងកិច្ចប្រជុំសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានបន្តថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃអាទិត្យទី១០ ខែមករានេះថា សម្តេចតេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសរសើរការងារដឹកនាំ របស់លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង នឹងប្រាប់ឲ្យគ្រប់អភិបាលខេត្តទូទាំងប្រទេសយកធ្វើតាមលោក ចាន់ សុផល

សូមជំរាបថា មុននេះបនិ្តច នៅកិច្ចប្រជុំសន្និបាតរបស់ CPP នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងនិងចំៗ ដល់រដ្ឋមន្ត្រីណាដែលមានប្រពន្ធ មានកូន មានបងប្អូន លូកលាន់ដល់ការងាររបស់ក្រសួង ត្រូវដកខ្លួនចេញជាបន្ទាន់។ សម្ដេចតេជោ បានបញ្ជាក់ថា ក្រសួងដែលមានបញ្ហានេះមានចំនួនប្រមាណ ២ក្រសួងទៀតប៉ុណ្ណោះ៕