(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖០០ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនគរបាលជាតិ នឹងបន្តធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា លទ្ធផលនៃការផាកពិន័យលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្នុងរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៩ខែមករា ឆ្នាំ២០១៦​គឺទទួលបានថវិកា ៥៧៧,១៣៤,០០០រៀល ក្នុងនោះចំពោះការផាកពិន័យពីរថយន្តបានថវិកា ៣៤១,១៤៣,០០០រៀល ចំនែកការផាកពិន័យបានពីម៉ូតូ បានថវិកា២៣៥,៧០៤,០០០រៀល។

ដោយឡែកចំពោះការផាកពិន័យ នៅថ្ងៃទី០៩ ខែមករានេះ ទទួលបានការផាកពិន័យពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចំនួន ៦៣,៤០០,០០០រៀល ក្នុងមានផាករថយន្តបាន ៣៤, ៣១០,០០០ និងការផាកពិន័យម៉ូតូបាន ២៩,០៩០,០០០រៀល។ការផាកពិន័យនេះ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៕