(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនទណ្ឌិតចំនួន៣នាក់ នៅក្នុងមណ្ឌលអប់រំកែប្រែទី៣ (ត្រពាំងផ្លុង) ស្ថិតឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃុំ បន្ទាប់ពីពួកគេរក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញនគរបាលស្រុកពញាក្រែក ដឹកនាំបញ្ជាដោយលោក ហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ បានចុះសហការជាមួយកម្លាំងមណ្ឌលអប់រំកែប្រែម៣ ធ្វើការត្រួតពិនិត្យ និងបង្ក្រាបទណ្ឌិត និងបានរកឃើញ ម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់ធំ និង០១កញ្ចប់តូច ដែលលាក់ទុកក្រោមកន្ទេលក្នុងបន្ទប់ឃុំឃាង។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយរកឃើញថ្នាំញៀនហើយ កម្លាំងជំនាញបានឃាត់ខ្លួនទណ្ឌិតសង្ស័យចំនួន០៣នាក់៖ ១-ទណ្ឌិតឈ្មោះ ឡឹក គ្រី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រៃស្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាប់ពន្ធនាគារ១៦ឆ្នាំ ពីបទរួមគំនិតប្លន់, ២-ទណ្ឌិតឈ្មោះ វ៉ា ហេង ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល ជាប់ពន្ធនាគារ១២ឆ្នាំ ពីបទរំលោភសេពសន្ថវៈ និង៣-ទណ្ឌិតឈ្មោះ រស់ សាវ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាព្ញ ខេត្តកណ្តាល ជាប់ពន្ធនាគារ១៧ឆ្នាំពីបទប្លន់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងជំនាញនគរបាលខេត្តត្បូងឃ្មុំ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕