(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាស ស្នើឲ្យម្ចាស់យានយន្តទាំងអស់ ដាក់ពាក្យស្នើសុំត្រួតពិនិត្យ លក្ខណៈបច្ចេកទេសជាមុន ដើម្បីងាយស្រួល ដល់មន្រ្តីត្រួតពិនិត្យចាត់ចែង ធ្វើការត្រួតពិនិត្យតាមលំដាប់លេខរៀង​ ជៀសវាងខាតពេលវេលា។

អគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ និងប្រកាសថា៖ «ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ នគរបាលចរាចរណ៍ នឹងធ្វើការផាកពិន័យលើរថយន្ត ដែលគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលអស់សុពលភាព»

លិខិតដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច នារសៀលថ្ងៃនេះបានឲ្យដឹងដែរថា ក្រសួងសាធារណការ បានប្រកាសឲ្យដឹងថា​ ប្រសិនបើមានករណី មិនប្រក្រតីណាមួយ ដូចជាការទាមទារកម្រៃបន្ថែម ការមិនចេញបង្កាន់ដៃបង់ប្រាក់ ឬការចេញបង្កាន់ដៃបង់ប្រាក់ មិនគ្រប់ចំនួនខុសពីតារាងកម្រៃ សេវាសាធារណៈ សូមអញ្ជើញធ្វើការទាក់ទង ទៅមន្រ្តីដែលមានឈ្មោះ និងលេខទូរស័ព្ទដែលបង្ហាញនៅតាមការិយាល័យ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ៖