(អាមេរិក)​៖ បេក្ខភាព​ប្រធានាធិបតី​អាមេរិក ពី​គណបក្ស​សាធារណរដ្ឋ ដែល​កំពុង​មាន​ប្រជាប្រិយភាព លោក Donald Trump បាន​សន្យាថា នឹង​កាត់​ក្បាល​ក្រុម​ឧទ្ទាម ISIS ព្រមទាំង​រ៉ឹ​បអូស​យក​ប្រេង​របស់​ពួក​នេះ ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៦​។​

​តាមរយៈ​វីដេអូ​ដែល​ចាប់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ លោក​ក៏​បាន​រិះគន់​ដល់​ប្រធានាធិបតី​អាមេរិក​នា​ពេលបច្ចុប្បន្ន​គឺ​លោក Barack Obama និង​លោកស្រី Hilary Clinton ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​មី​ស៊ី​ល​វាយប្រហារ​ក្រុម ISIS នៅ​សមរភូមិ​។​

«​ខ្ញុំ​នឹង​កាត់​ក្បាល​ក្រុម​ឧទ្ទាម ISIS និង​យក​ប្រេង​ពួកគេ​ឲ្យបាន​ចាប់​រហ័ស​បំផុត​។ ខ្ញុំ​នឹង​បញ្ឈប់​ការធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កាន់​ទឹកដី​អាមេរិក ជាពិសេស​គឺ​តាម​ព្រំដែន​ប្រទេស​ម៉ិច​សិក​»​។​

​នៅ​ប៉ុន្មាន​សប្ដាហ៍​មុននេះ លោក Trump បាន​ប្រកាស​យ៉ាង​ខ្លាំងៗ​ថា លោក​នឹង​ប្រឆាំង​ដាច់​ខាត់​នូវ​ការហូរ​ចូល​ជន​ម៉ូ​ស្លីម​មកកាន់​ទឹកដី​អាមេរិ​ក ដោយ​លោក​ចាត់ទុកថា វា​ជា​បើកផ្លូវ​ឲ្យ​ក្រុម​ភេរ​វករ​មាន​ឱកាស​ចូល​មក​ធ្វើ​ភេរវកម្ម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Trump បានប្រកាសថា លោក​នឹង​ចំណាយ ២​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ធ្វើ​ការឃោសនា​តាម​កញ្ចក់​ទូរទស្សន៍​៕​