(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បង្ហាញអាសយដ្ឋានសម្រាប់ឲ្យប្រជាពលរដ្ឋទំនាក់ទំនង ដើម្បីផ្ដល់ព័ត៌មានអំពី ទីតាំងផលិត ឬទីតាំងចែកចាយ និងជនដែលផលិត ឬជនចែកចាយផលិតផលក្លែងក្លាយខុសច្បាប់។

ប្រសិនបើប្រជាពលរដ្ឋប្រទះនូវហេតុការណ៍ទាំងអស់នេះ សូមទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈអាសយដ្ឋាន៖

* លេខទូរស័ព្ទ៖ ០៨១ ៩៩៩ ៨០៨
* បណ្ដាញសង្គម Facebook «គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee»
* អគារ H របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ស្ថិតក្នុងក្រសួងមហាផ្ទៃ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអះអាងថា រាល់ការផ្ដល់ព័ត៌មានរបស់ប្រជាពលរដ្ឋ នឹងត្រូវបានរក្សាការសំងាត់៕