(ភ្នំពេញ)៖ SmallWorld SmallBand​ ក្រុមតូច ដែល​ជាក្រុមចម្រៀងវ័យក្មេង​​ដ៏មាន​ប្រជាប្រិយ បាន​​ក្លាយ​ជា​​ទូតសុឆន្ទៈ​របស់​​ធនាគារ ជីប ម៉ុង​ ជាផ្លូវការ។

ធនាគារ ជីប ម៉ុង ជ្រើសរើសក្រុម​​ចម្រៀង​​នេះ​​ជាទូតសុឆន្ទៈរបស់ខ្លួន ដោយសារ​​មើល​ឃើញ​ពីសមត្ថភាព​ដ៏ខ្ពស់​ ដែល​​ចេះ​​​​និពន្ធ និង​ផលិត​​វីដេអូ​បទចម្រៀង​​ដោយ​ខ្លួនឯង​ប្រកប​ដោយភាពច្នៃ​ប្រឌិត ព្រម​ទាំង​​​ទទួលបានការ​គាំទ្រ​ពី​សាធារណ​ជន​ទូទាំង​ប្រទេស​ ដែល​ស្រប​គ្នា​​នឹង​​គោលដៅរបស់ធនាគារ ជីប ម៉ុង។

SmallWorld SmallBand​ ក្រុមតូច និង​​ធនាគារ ជីប ម៉ុង ​មាន​គោលដៅ​ដូច​គ្នា គឺ​ចង់​ក្លាយ​ខ្លួន​ជា​​ស្ថាប័ន​​មួយ​ ដែលតំណាងអោយប្រទេស​កម្ពុជា និង​​បម្រើ​សេវាកម្ម​ដ៏ល្អ​ឥតខ្ចោះ​​​ជូនប្រជាពលរដ្ឋ​កម្ពុជា ព្រម​ទាំង​ទទួល​បានការគោរព និងការ​​កោត​សសើរ​បំផុត។

តំណាង SmallWorld SmallBand​ ក្រុមតូច​ បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ ដែល​បានក្លាយខ្លួនជា​ទូត​សុឆន្ទៈ​​របស់​​ធនាគារ ​ជីប ម៉ុង​ ដែល​ជា​ធនាគារ​ក្នុងស្រុក ដែល​មាន​វ័យក្មេង​ជាងគេ​​ ប៉ុន្តែ​បាន​ខិតខំបោះជំហានយ៉ាងលឿន​​ក្នុងការ​ផ្តល់​សេវា​កម្ម​ហិរញ្ញ​ដ៏​សម្បូរ​បែប​ជូន​អតិថិជន ជាពិសេស​សេវាកម្ម​ធនាគារ​តាមប្រព័ន្ធ​​ឌីជីថល​​។

តំណាង​ SmallWorld SmallBand​ ក្រុមតូច បានអះអាងថា៖ «Bank! Bank! App របស់​​ធនាគារ ជីប ម៉ុង​ បានផ្តល់​បទពិសោធន៍​ដ៏ល្អ​បំផុត​​សម្រាប់​ប្រតិ​បត្តិការ​ហិរញ្ញ​វត្ថុ​សំខាន់​ៗ​ប្រចាំ​ថ្ងៃ​តាម​រយៈទូរស័ព្ទដៃ»។

គួរបញ្ជាក់ថា​ ការ​​បោះ​ជំហាន​​យ៉ាង​លឿន​ និង​ប្រកប​ដោយ​ទំនុក​​ចិត្ត​របស់​ធនាគារ​ ជីប ម៉ុង គឺ​​ដោយ​សារ​​ធនាគារ​នេះ​បាន​អភិវឌ្ឍ និងវិនិយោគ​យ៉ាង​ច្រើន​​លើបច្ចេកវិទ្យា ដើម្បី​​ផ្តល់​​លទ្ធភាព​​​សម្បូរ​​បែ​ប​ ងាយស្រួល សុវត្ថិភាព​​ដល់​អតិថិជន ក្នុង​ការ​​ប្រើប្រាស់​ផលិតផល​ សេវា​កម្ម​​​​ធនាគារ​​​តាម​ប្រព័ន្ធ​​ឌីជីថល និង​​​ធ្វើ​ប្រតិបត្តិការ​​​ហិរញ្ញវត្ថុ​សំខាន់ៗ​​​ក្នុងជីវភាព​​ប្រចាំ​ថ្ងៃ តាម​​ប្រព័ន្ធ​ឌីជីថល​​ ជាពិសេស​​​​តាម​រយៈ​​​​ទូរស័ព្ទដៃ៕