(ភ្នំពេញ)៖ គិតមកដល់ពេលនេះ កម្មករនិយោជិតតាមរោងចក្រក្នុងសួនឧស្សាហកម្មវឌ្ឍនៈបន្តធ្វើការធម្មតា មិនមានការឈប់សម្រាកទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះឡើយ ដែលនេះជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះផងដែរ ក្រុមការងាររបស់អង្គភាពព័ត៌មាន Fresh News ក៏បានបន្តចុះទៅសម្ភាសន៍សាកសួរព័ត៌មានជាមួយប្រធានផ្នែក ក៏ដូចជាកម្មករ-កម្មការិនី រោងចក្រ ហ្រ្គេនថេកស្ទាយ (Grand Textiles) នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈនេះ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបង្ហាញនូវព័ត៌មានពាក់ព័ន្ធនានាជូនទស្សនិកជន។

ខាងក្រោមនេះជាវីដេអូព័ត៌មានពាកព័ន្ធនឹងការចូលរួមរបស់កម្មករនិយោជិត៖