(ត្បូងឃ្មុំ)៖​ លោកឧត្តមសេនីយ៍ត្រី​ ម៉ៅ ពៅស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាព​ Fresh News ថា នៅវេលាម៉ោង​ ១៦ៈ៣០នាទីថ្ងៃទី៦​ ខែមករា​ ឆ្នាំ​២០១៦​ កំលាំងជំនាញរបស់ស្រុកក្រូច​ឆ្មារធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក ប្រើប្រាស់ និងជួញដូរនូវសារធាតុខុសច្បាប់ និងធ្វើការឃាត់ជនសង្ស័យចំនួន ២នាក់​ រួមទាំងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន នៅចំណុចភូមិទី4ឃុំព្រែកអាជីស្រុកក្រូចឆ្មារ​។

លោកស្នងការបានបានបញ្ជាក់ជនទាំង២នាក់​ ដែលត្រូឃាត់ខ្លួននោះគឺទី៖
១-ឈ្មោះ អាង អើត ភេទប្រុស អាយុ២៧ឆ្នាំ
២-ឈ្មោះ អាង ស្រូ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងស្នាក់នៅ ភូមិឃុំខាងលើ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង​ ដើម្បីបញ្ជួនមុខសញ្ញាប្រើប្រាស់ និងចែកចាយទាំង២នាក់ ទៅតុលាការកាត់ទោស​ ទៅតាមផ្លូវច្បាប់៕