(ភ្នំពេញ)៖ ផ្សារទំនើបហ៊្វែរផ្លាស បានបើកសម្ពោធហើយ ដែលផ្សារទំនើបទើបបើកថ្មីនេះ មានលក់ទំនិញរាយទូទៅ ដែលមានទីតាំងនៅតាមដងវិថីមុន្នីរ៉េត (ផ្លូវលេខ ២១៧) ក្បែរផ្សារស្ទឹងមានជ័យចាស់។

ពិធីបើកសម្ពោធផ្សារទំនើបហ៊្វែរផ្លាស ត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាស បាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន៖ ទំនិញមកដល់ថ្មី និងពេញនិយមសម្រាប់ទីផ្សារ ជាង១០០០០មុខ នាំចូលពីប្រទេសថៃ និង១០០០មុខ មកពីប្រទេសចិន ដោយឡែកទំនិញ ៥០០មុខផ្សេងទៀត គឺជាទំនិញបញ្ចុះតម្លៃពិសេសប្រចាំថ្ងៃ។ លើសពីនេះ យើងមានទំនិញ ១២០០០មុខដទៃទៀតសុទ្ធតែជាទំនិញល្បី និងទទួលស្គាល់ពាសពេញទីផ្សារពិភពលោក។

ដើម្បីបំរើឲ្យទាន់សេចក្តីត្រូវការ និងបង្កភាពងាយស្រួលសម្រាប់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាស មានផ្តល់ជូនសេវាកម្មបន្ថែម ដូចជា ចៀន ឆា ចំហុយ អាំង ដោយមិនគិតថ្លៃចំពោះអាហារប្រភេទស្រស់។ ហ៊្វែរផ្លាស មានទីតាំងចំណតរថយន្ត និងម៉ូតូ ធំទូលាយ ដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។

កាន់តែពិសេស និងជាជម្រើសដ៏ងាយស្រួល អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួន តាមរយះប្រព័ន្ធអនឡាញមានដូចជា Nham24 និង E-Get S ដែលយើងបានជ្រើសរើស ប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដាខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន ឬ អតិថិជនអាចទាក់ទង មកកាន់ផ្សារទំនើបរបស់យើង តាមរយះទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ឬ មកកាន់ទីតាំងរបស់ផ្សារយើងផ្ទាល់ តាមរយៈអាស័យដ្ឋាននៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ។

ម្យ៉ាងវិញទៀត យើងមានការផ្តល់ជូនប្រម៉ូសិនពិសេសពេញមួយខែ ចាប់ពីថ្ងៃទី ០១ រហូតដល់ ថ្ងៃទី៣០ មេសា ២០២០។
ដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកកាន់ផ្សារទំនើបហ្វែរផ្លាសកុំបីខាន៕