(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី លី សាត់សាយ និងឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៥០០០០០រៀល (ហាសឹបម៉ឺនរៀល) ក្នុងម្នាក់ៗ រយៈពេល៥ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ត្រី លី សាត់សាយ និងឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ បានថ្លែងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ-១៩ (COVID-10) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងស្ថានភាពរីករាលដាល «ខ្ញុំបាទសូមផ្ដល់ប្រាក់បៀរវត្សរ៍ របស់ខ្ញុំបាទជាមេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៥០០០០០រៀល (ហាសឹបម៉ឺនរៀល) ក្នុងម្នាក់ៗ រយៈពេល៥ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕