(កំពង់ស្ពឺ)៖ លោកវរសេនីយ៍ទោ ប៉ែន ចំរើន អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ១០០,០០០រៀល (ដប់ម៉ឺនរៀល)ចំនួន០៥ខែជាប់ៗគ្នា គិតចាប់ពីខែឧសភា ដល់ ខែកញ្ញា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕