(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្លែងតាមរយៈវិដេអូ ដោយពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី។ ដែលមានរយៈពេលប្រមាណ២០នាទី។

សម្តេចតេជោ ហ៊ុន សែន ពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។
២៖ ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។
៣៖ តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្ត គឺនឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។
៤៖ ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់ឲ្យសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើរសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមឲ្យខ្ចីជិះ។
៥៖ សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជាយានយន្តឲ្យបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៌យល់ដឹងអោយបានច្បាស់លាស់ និងបើកបរគោរពច្បាស់ចរាចរណ៍ទាំងអស់គ្នា៕

សូមទស្សនាការពន្យល់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈវិដេអូ ឬ Fresh News TV៖