(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានប្រកាសថា ខ្លួនកំពុងតែត្រៀមរៀបចំការស្ថាបនា ផ្លូវក្រោមដី នៅស្តុបបេកាសេ ឬហៅម្យ៉ាងទៀតថា ស្តុបធនាគារកាណាឌីយ៉ា ដែលជាចំណុចប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីមុនីវង្ស ដើម្បីសម្រួលដល់ចរាចរណ៍របស់ ប្រជាពលរដ្ឋ ឆ្លងកាត់ស្តុបនេះ នេះបើតាម Facebook Page ផ្លូវការរបស់សាលារាជធានីភ្នំពេញ។

ប្រពព័ត៌ដដែលបានបញ្ជាក់់ថា «ដោយបានគោលការណ៍ ពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយសាលារាជធានីភ្នំពេញនឹងស្ថាបនាផ្លូវ ក្រោមដី នៅស្តុបបេកាសេ ប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស។ ផ្លូវក្រោមដីរត់ពីមហាវិថីសហព័ន្ឋរុស្សីមុជក្រោម មហាវិថីព្រះមុនីវង្ស ជាផ្លូវក្រោមដីទ្វេរទិសមានប្រវែង៣៤០ម៉ែត្រ ទទឹង ១៤.៧ម៉ែត្រ និងកម្ពស់ក្រោមស្ពាន៥ម៉ែត្រ»៕