(ភ្នំពេញ)៖ ជនសង្ស័យចំនួន៧នាក់ មានស្រី២នាក់ បានប្រើល្បិតទម្លាក់យោងបោក​ យកគ្រឿងអលង្ការ ទូរស័ព្ទដៃ និងលុយជិត១០០០ដុល្លារ ពីនារីម្នាក់ ពេលចូលទិញសម្លៀកបំពាក់ នៅក្នុងផ្សារកាណាសីុតធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នារីរងគ្រោះឈ្មោះ ដួង សុខហេង អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ ត្រូវបានជនសង្ស័យលួងលោម និងនាំខ្លួនយកទៅដោះយកគ្រឿងអលង្ការ និងលុយកាក់ នៅដីឡូត៏មួយកន្លែង ស្ថិតនៅភូមិក្រាំងដូនទៃ។

តាមដំណើររឿង មុនពេលកើតហេតុ នារីរងគ្រោះបានដើរចូលផ្សារ ទិញសម្លៀកបំពាក់ ស្រាប់តែជនសង្ស័យ មួយក្រុមមានគ្នា៧នាក់ ក្នុងនោះស្រី២នាក់ បានធ្វើជាជ្រុះមាស ហើយហៅនារីរងគ្រោះមករើស ចែកគ្នា។ ពេលនោះជនសង្ស័យ បានដាក់ថ្នាំសណ្តប់ រួចនាំគ្នាយកនារីរងគ្រោះ​ ទៅដោះយក គ្រឿងអលង្កា ទូរស័ព្ទដៃ លុយកាក់ ហើយគេចខ្លួនបាត់។

នៅពេលនេះកម្លាំងសមត្ថកិច្ច បានសួរនាំជនរងគ្រោះ ដើម្បីតាមចាប់ក្រុមជនសង្ស័យទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Posted by Fresh News Photo on Wednesday, January 6, 2016