(កំពង់ធំ)៖ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជា ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ លោកបណ្ឌិត ងួន ញិុល បានចាត់ទុកថា ជនទាំងឡាយណាដែលមិនទទួលស្គាល់ថ្ងៃ៧មករា គឺជាជនឆបោក និងជាជនក្បត់ខ្លួនឯង ពីព្រោះបើគ្មានថ្ងៃនេះទេ នោះប្រទេសកម្ពុជា​ vនឹងក្លាយជាវាលកប់ខ្មោចបាត់ទៅហើយ។ ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជារូបនេះ និងសមាជិកសមាជិកា ទាំងអស់សូមប្រកាសប្តេជ្ញាគាំទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបន្តទៀត សម្រាប់អាណត្តិក្រោយៗ។

នៅព្រឹកថ្ងៃទី ខែមករា ឆ្នាំ ២០១៦នេះ លោកបណ្ឌិត ងួន ញិុល ជាអនុប្រធានទី២ រដ្ឋសភាផងនោះ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ លោកគ្រូ អ្នកគ្រូ សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជាប្រមាណ៣០០០នាក់ បានអញ្ជើញចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជានៅទីស្នាក់ការបក្សក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក អ៊ុត សំអនសមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តកំពង់ធំ បានថ្លែងថា នេះជាការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹក ដល់ ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ ចងចាំជានិច្ច និង ដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះវិលមកជាលើកទី២។

ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត ងួន ញ៉ិល បានរំលឹកឡើងវិញពី សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯងយ៉ាងសាហាវព្រៃផ្សៃបំផុត។

លោកបញ្ជាក់ថា «រហូតដល់ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំងមហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជនកម្ពុជាចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២​ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកដល់បច្ចុប្បន្ននេះ»

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជា ដ៏កំសត់ឲ្យរស់ឡើងវិញ អ្វីៗគ្រប់យ៉ាងចាប់ផ្តើមពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហម បានកំទេចគ្មានសល់នូវអ្វីដែលជាសមិទ្ធផលពីសង្គមចាស់។ ការស្ដារប្រទេស ត្រូវចាប់ផ្តើមចេញពី ចំណុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា មានអគារខ្ពស់ ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមាន សិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃអនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍ នៅក្នុងពិភពលោក។

លោកបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា ដោយសាររបបប៉ុលពត សាហាវយង់ឃ្នូង........ទើបថ្នាក់ដឹកនាំ វរៈជនក្នុងសម័យតស៊ូ.....រំដោៈប្រទេសជាតិអោយរួចផុតពីរបប....នៅថ្ងៃ៧មករា១៩៧៩..៕