(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានចំនួន៤ រូប បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល រយៈពេលពី៤ទៅ ៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយគិតចាប់ ពីខែឧសភា ដល់ខែ កញ្ញា ឆ្នាំ ២០២០នេះ។

មន្រ្តីក្រសួងព័ត៌មានរួមមាន៖

*ទី១៖ អ្នកនាង នង រ័ត្នថា ទីប្រឹក្សាក្រសួងព័ត៌មាន និងអគ្គនាយិការងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
*ទី២៖ អ្នកនាង ប៊ុតផន សុផាណាវី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
*ទី៣៖ អ្នកនាង ទឹម សូលីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយិការងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
*ទី៤៖ អ្នកនាង ហុង លក្ម្សី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានអគ្គនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសាព័ត៌មានកម្ពុជា AKP។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕