(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ កំលាំងអាវុធហត្ថខណ្ឌ៧មករា  សហការជាមួយ កំលាំងជំនាញក្រុង និងខណ្ឌសែនសុខ ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះមកឆែកឆេរបន្ទប់ជួបលេខ១១ ផ្លូវ១៩៨៦ ក្រុម១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធសកម្មភាពលួចម៉ូតូ​របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

មន្រ្តីអាវុធហត្ថ ខណ្ឌ៧មករា បានបញ្ជា់ថា ជនសង្ស័យទី១ឈ្មោះ ហេង សុផាតអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ  ស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិសង្កាត់ ទី២ឈ្មោះ យិន ស្រី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅជាមួយគ្នា ។ ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងដូចខាងក្រោម ម៉ូតូ១គ្រឿងស៊េរីឆ្នាំ២០១០ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1G -7403 ម្សៅពណ៌ស​០១កញ្ចប់តូច ឧបករណ៍ជក់ថ្នាំ៣ដែកកេះ៦ ទុយោមួយចំនួន ទូរស័ព្ទ និងវត្ថុតាងមួយចំនួនទៀ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានត្រូវបានបញ្ជូនទៅការិយាល័យ​ព្រហ្មទណ្ឌអ.ហរាជធានីភ្នំពេញចាត់ការការបន្តទៀត៕