(ភ្នំពេញ)៖ លោក ទី សុគន្ធ តំណាងរាស្ដ្រមណ្ឌលកណ្ដាល និងលោកស្រី ម៉ាណ ណាវី តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួន រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕