(ភ្នំពេញ)៖ ជនជាតិវៀតណាម២៤នាក់ទៀតស្រី១២នាក់ ដែលរស់នៅ និងបម្រើការងារខុសច្បាប់ នៅភូមិគីឡូម៉ែត្រលេខ៩ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងនគរបាល អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បន្តចុះចាប់ខ្លួន នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៌ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះ រស់នៅនិងធ្វើការខុសច្បាប់ ហើយក្រោយការចាប់ខ្លួន ពួកគេត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Posted by Fresh News Photo on Wednesday, January 6, 2016