(កំពង់ឆ្នាំង)៖ នៅទីស្នាក់ការបក្សស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ៧មករា ក្រោមអធិបតីភាព លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសាមគ្គីមានជ័យ, លោក ជា ម៉ុង អនុប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកសាមគ្គីមានជ័យ តំណាងលោកបណ្ឌិត អ៊ុក រ៉ាប៊ុន, លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក កៅ ហុន ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកសាមគី្គមានជ័យ ព្រមមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ស្រុកសាមគី្គមានជ័យ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៤០០នាក់។

ក្នុងឱកាសនោះដែរ លោក អ៊ុក ប្រជា ក៏បានចែកជូនសិស្សានុសិស្សចំនួន១០០នាក់ ក្នុងម្នាក់ទទួលបានឃីត១កញ្ចប់ សៀវភៅ២ក្បាល និងប៊ិច និងប្រជាពលរដ្ឋចូលរួមទាំងអស់ ក្នុងម្នាក់ទទួលបាន ឃីត ១កញ្ចប់ ហើយក្នុងនោះគណអធិបតីក៏បានឧបត្ថម្ភកម្មវិធីចំនួន ៨០០.០០០រៀលផងដែរ៕