(ភ្នំពេញ)៖ លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ Fresh News មុននេះបន្តិចថា នៅវេលាម៉ោង៣៖៤០នាទី រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។​

នៅខណៈពេលនេះកម្មកររោងចក្រ ជាច្រើននាក់កំពុងរត់ចាកចេញពីរោងចក្រ, ហើយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍៕

សូមរង់ចាំព័ត៌មានបន្ថែម៖