(ភ្នំពេញ)៖ គិតមកដល់យប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ សប្បុរសជនដែលជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ចំនួន ២៤ រូបទៀតបានបន្តប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជាបន្តបន្ទាប់ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ខណៈថ្នាក់ដឹកនាំមួយចំនួននៃក្រសួងនេះ ក៏បានប្រកាសចូលរួមបរិច្ចាគរួចមកហើយដែរ។

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ទាំង ២៤រូបនោះ រួមមាន៖

១៖ លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

២៖ លោកស្រី ឈូក ឈូវង្ស អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៥ខែ គិតចាប់ពីខែមេសាដល់ខែសីហា ឆ្នាំ២០២០។

៣៖ លោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។

៤៖ លោក ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៥ខែ គិតចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០។

៥៖ លោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៨០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។

៦៖ លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។

៧៖ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២,០០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។

៨៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

៩៖ លោក ឆាយ ឃុនឡុង ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៣០០,០០០រៀល រយៈពេល ៤ខែ គិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០។

១០៖ លោក វ៉ា វណ្ណៈ អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៤ខែ គិតចាប់ពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២០។

១១៖ លោកស្រី អៀង សុខម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។

១២៖ លោក គឹម សេរីរដ្ឋ អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១៣៖ លោក ជា ចាន់ហេង ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានធនធានមនុស្ស ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៥ខែ គិតចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០។

១៤៖ លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១៥៖ លោក ឌួង បញ្ញាវុធ ប្រធានយកដ្ឋានសន្តិសុខ និងសុវត្ថិភាពទេសចរ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១៦៖ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១៧៖ លោកស្រី ម៉ឹង សុវណ្ណដែន ប្រធាននាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១៨៖ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១៩៖ លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៣០០,០០០រៀល រយៈពេល ៥ខែ គិតចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០។

២០៖ លោក សួន វិរៈ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។

២១៖ លោក មាស ចំណាន អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។

២២៖ លោក ពីជិត សិរីរិទ្ធ អនុប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។

២៣៖ លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៥ខែ គិតចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០។

២៤៖ លោក សំ វុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៤ខែ គិតចាប់ពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕