(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជាផ្លូវការ សម្រេចកែប្រែតម្លៃសេវាសាធារណៈ លើការចេញវិញ្ញាបនបត្រ បញ្ជាក់សុខភាព នេះបើតាមប្រកាសរួមរបស់ក្រសួងទាំង២ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។

សេចក្តីប្រកាសរបស់ក្រសួងទាំងពីរ សម្រេចធ្វើការកែប្រែការចេញវិញ្ញាបនបត្រ បញ្ជាក់សុខភាពដូចជា៖

-ការពិនិត្យកាយសម្បទា ចំពោះការស្នើសុំធ្វើប័ណ្ណបើកបរ​ ទោចក្រយានយន្តប្រភេទ ក២ (ម៉ូតូធំ) តម្លៃ១០០០០រៀល ប្រើរយៈពេល៣ថ្ងៃ
-ការពិនិត្យកាយសម្បទា ចំពោះការស្នើសុំធ្វើប័ណ្ណបើកបររថយន្តគ្រប់ប្រភេទ ១០០០០រៀល  ប្រើរយៈពេល៣ថ្ងៃ
-ក្រៅពីចំណុចទាំង២ ខាងលើ តម្លៃ២០០០០រៀល ប្រើរយៈពេល៣ថ្ងៃ