(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F14) មូលហេតុមានអាប៊ុលរបស់បុរីមួយធ្វើការឈូសដីប៉ះខ្សែបណ្តាញ តង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖

១៖ ភូមិទួលគោក សង្កាត់ទួលសង្កែ។
២៖ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
៣៖ ផ្លូវអង្គរភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅម៉ោង២៖០០នាទីរសៀលនេះ។ អាស្រ័យហេតុនេះសូមសម្តេច ទ្រង់ លោក, លោកស្រី, អ្នកឧកញ៉ា មេត្តាអធ្យាស្រ័យ និងជា្របជាព័ត៌មាន៕