(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាស រួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច នាវេលាថ្ងៃត្រង់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រសួងបានសម្រេចកែប្រែតម្លៃសាធារណៈ លើការប្រមូលចំណូលពីការប្រឡងយកប័ណ្ណ បើកបរ និងប្តូរ ពន្យារ ទុតិយតា​ តតិយតា​ ប័ណ្ណបើកបរ។

ក្រសួងទាំងពីរបានបញ្ជាក់ថា៖ តម្លៃសេវាកែប្រែថ្មីខាងលើ ត្រូវបានគិតបញ្ចូលថ្លៃប័ណ្ណបើកបរ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនជាដៃគូ ក្នុងការផ្តល់សេវាសាធារណៈ។ ចំណែកការផ្តល់ប័ណ្ណបើកបរ និងការប្តូរ ពន្យារ ទុតិយតា តតិយតា​ ប័ណ្ណបើកបរប្រភេទក១ សម្រាប់ទោចក្រយានយន្ត មិនតម្រូវឲ្យមានវិញ្ញាបនបត្រ បញ្ជាក់សុខភាពរបស់សាម៉ីខ្លួនឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាស រួមរបស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការអំពីការ កែប្រែតម្លៃសេវាសាធារណៈ លើការប្រមូលចំណូលពីការ ប្រឡងយកប័ណ្ណបើកបរ និងការប្តូរប័ណ្ណបើកបរ៖