(ភ្នំពេញ)៖ លោក កែវ បូណ៌ភិរក្ស អគ្គនាយកបុរី ឡុង នី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានអំពាវនាវដល់គ្រប់ម្ចាស់បុរី ឬក្រុមហ៊ុន តូច ធំនានា សូមរួមគ្នាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដោយឲ្យបុគ្គលិក របស់ខ្លួនរស់នៅក្នុងសហគមន៍តូចរបស់ខ្លួន កុំឲ្យបុគ្គលិកធ្វើការបម្លាស់ទីច្រើន ព្រោះនៅពេលដែលបុគ្គលិកធ្វើការបម្លាស់ទីច្រើន គឺមិនអាចគ្រប់គ្រងបាននោះទេ ហើយពួកគាត់អាចងាយនឹងឆ្លងជំងឺកូវីដ១៩នេះ ដូចនេះហើយត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នេះឱ្យបានទាំងអស់គ្នាផងដែរ។

លោក កែវ បូណ៌ភិរក្ស បានបញ្ជាក់ទៀតថា សម្រាប់បុគ្គលិក ជាង និងកម្មកររបស់ខ្លួនទាំងអស់របស់ បុរី ឡុង នី បានរៀបចំកន្លែងលាងដៃជាមួយនឹងសាប៊ូ រឺទឹកអាកុល ការវាស់កំដៅមុននឹងចូលការដ្ឋាន និងរៀបចំទូសំលាប់មេរោគ មួយទៀតមុននឹងឱ្យបុគ្គលិកចេញចូលការដ្ឋានផងដែរ ហើយទឹកថ្នាំកំចាត់មេរោគនេះ គឺជាបច្ចេកវិទ្យា របស់ជប៉ុន និងមានការណែនាំពីគ្រូពេទ្យជំនាញត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។

អគ្គនាយកបុរី ឡុងនី បានបន្ថែមទៀតថា សម្រាប់បុគ្គលិក ជាង និងកម្មករ នៃបុរី ឡុងនី ទាំងអស់នឹងទទួលបានការបាញ់ថ្នាំសម្លាប់មេរោគក្នុងមួយសប្ដាហ៍ម្ដង តាមបន្ទប់ស្នាក់នៅរបស់គាត់ផងដែរ។

សូមបញ្ជាក់ដែរថា បុរី ឡុងនី តែងតែនាំមកនូវវីឡា រឺគេហដ្ឋានជូនដល់លោកអ្នកដែលត្រូវការមានដូចជា៖

* ទី១៖ ទីតាំងនៃគំរោង៖ ជាប់នឹងផ្លូវធំ ៥០ម៉ែត្រ និង៦០ម៉ែត្រ និងកណ្តាលទីក្រុងភ្នំពេញ
* ទី២៖ គុណភាពសំណង់៖ ទាំងគ្រឹះ គ្រោងបេតុង និងគ្រឿងសំណង់ ព្រមទាំងមានការធានាជំរាបទឹក
* ទី៣៖ តំលៃ៖ មិនមានតំលៃថ្លៃដូចអ្នកគិតឡើយ
* ទី៤៖ ឯកសារ៖ មានប្លង់រឹង និងឯកសារផ្សេងៗគ្រប់គំរោង
* ទី៥៖ លើសនេះទៀត មានធនាគារដៃគូដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងព្រមទាំងមានជម្រើសជាច្រើនក្នុងការបង់ប្រាក់ទៀតផង

ប្រសិនគ្រាន់តែសាកសួរតាមទូរស័ព្ទ ឬឆ្លើយឆ្លងតាមរយ:សារអេឡិចត្រូនិច វាមិនអាចគ្រប់គ្រាន់ក្នុងការសំរេចចិត្តទិញ ឬមិនទិញនោះ គឺតម្រូវឱ្យអតិថិជន មកដល់ទីតាំងនៃគំរោងផ្ទាល់តែម្តង។ ចូរកុំស្ទាក់ស្ទើរអីការរង់ចាំយូរអាចនឹងធ្វើឱ្យបាត់បង់នូវសេចក្តីប្រាថ្នា ដែលលោកអ្នកចង់បានសូមទំនាក់ទំនង៖ (011/010) 88 11 58, (012/093) 642 333, (017/098) 782 777 ៕