(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញប្រគល់ទទួលធុងបាញ់ថ្នាំកម្ចាត់មេរោគកូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅទូទាំងខេត្ត តាមរយៈមន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការបាញ់ថ្នាំកម្ចាត់មេរោគកូវីដ-១៩។

នាពេលបច្ចុប្បន្ននេះដែរ ពិភពលោកកំពុងមានការព្រួយបារម្ភ ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក វ៉ី សំណាង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងរូបលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ប៊ុន ចាន់សុភាព អគ្គនាយកក្រុមហ៊ុន ធី ខេអេស គ្រុប ហៅ(គីសែ) ដែលបានចូលរួមឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ២៥គ្រឿង។ សម្រាប់ចូលរួមក្នុងការប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា៕