(ភ្នំពេញ)៖ សមាជិកគ្រួសារនៃក្រុមហ៊ុន រ៉ានីតា ចំនួន៥១នាក់ រួមគ្នាបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដោយការដាក់ខ្លូនដោយឡែកពីគ្នា ចំពោះការផ្អាកការវិល ទៅស្រុកកំណើតជួបជុំ គ្រួសារបងប្អូន។

ការជួបជុំអបអរពិធីចូលឆ្នាំ ប្រពៃណីខ្មែរ សំខាន់ខ្លាំងណាស់ ក្នុងការជួបជុំម៉ែពុក បងប្អូនជិតឆ្ងាយ ប៉ុន្តែការជួបជុំដោយមានប្រាជ្ញា មិនមែនពេលដែលកំពុងមានការរាតត្បាតជំងឺ COVID-19 ដែលជាជំងឺមនុស្សជាតិ ការជួបជុំមានច្រើនលើសពីចំនួន០១ដង ប៉ុន្តែអាយុជីវិតយើងមានតែចំនួន០១ដងនោះទេ។

គ្រួសាររ៉ានីតា សូមចូលរួមចំណែក នៃស្មារតីសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួម បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 គឺផ្តើមពីយើងម្នាក់ៗ ដោយការអនាម័យ ការពាក់ម៉ាស ការសម្អាតដៃដោយអាល់កុល ជាពិសេសការ ដាក់ខ្លួនឯងឲ្យដាច់ដោយឡែកពីគ្នា៕