(ភ្នំពេញ)៖ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ និងលោក សុខ សាន្ដតារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន (លោក គោស៊ុ ប៊ុនសឿត ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ សម្រាប់រយៈពេល៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០) និង (លោក សុខ សាន្ដតារ៉ា ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ) ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕